ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីតាមដានការអនុវត្តវិធានការនានា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។




ការចុះសង្កេតការណ៍នេះ គឺជាបេសកកម្មប្តូរវេនដឹកនាំរវាងប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់អាណត្តិ និងប្រទេសហ្វីលីពីន ដែលត្រូវទទួលបន្តជាប្រធានអាស៊ាន និងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំនៅកម្ពុជា។




រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ ដើម្បីធានាការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងភាពប្រក្រតីយូរអង្វែងនៅតំបន់ព្រំដែន។




