ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ បានវិញចូលមកសប្តាហ៍ទី២៧ ហើយ ខណៈគូធំប្រចាំសប្តាហ៍នឹងធ្វើឡើងនៅតំបន់ Camco City នោះគឺក្រុមភ្នំពេញក្រោន ត្រូវប៉ះជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ថ្ងៃសៅរ៍ ទី៤ ខាងមុខ ។

កម្មវិធីប្រកួតសប្តាហ៍ទី២៧ រួមមាន៖

ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦

  • ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានៅភ្នំពេញក្រោន
  • ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • អឹមអូអាយ កំពង់ដេវ៉ា ប៉ះ បឹងកេត នៅកីឡដ្ឋានវិសាខា

ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦

  • ឡាយហ្វខេត្តព្រះសីហនុ ប៉ះ គិរីវង់សុខសែនជ័យ
  • កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា

សូមជម្រាបថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈ​ក្រុម​ជា​សមាជិកទាំង១១ ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់ប្រចាំរដូវកាល៕

https://troryorng.com/
Share.