ប្រកួតទី២ ដំណាក់កាលទី២ កីឡាករ វឿន វាសនា របស់កម្ពុជា បន្តជួយក្រុមបាល់ទះ Win Streak យកឈ្នះក្រុម TSG SkyHawks ក្នុងលទ្ធផល ៣ទលើនិង១ កាលបីថ្ងៃអាទិត្យ ទី២៩ មីនា នៃពានរង្វាន់លីគបាល់ទះតៃវ៉ាន់ TPVL រដូវកាលឆ្នាំ២០២៥-២៦។

ក្នុងការប្រកួតយកឈ្នះក្រុម TSG SkyHawks ក្នុងលទ្ធផល ៣- ១ នេះដែរ វឿន វាសនា នៅតែជាប់ឈ្មោះជាកីឡាករដែលវាយយកពិន្ទុបានច្រើនជាងគេ ២៦ពិន្ទុ។

ដូចនេះ២ប្រកួតរួចមក វឿន វាសនា ជួយក្រុមបាល់ទះ Win Streak ឈ្នះ២ប្រកួតជាប់គ្នា ដំណាក់កាលទី២ រួមមាន៖
- ទី១ ថ្ងៃទី២១ មីនា៖ Win Streak ៣-១ Taoyuan Leopards (២៥-២០, ២១-២៥, ២៥-២៨, ២៥-១៣)
- ទី២ ថ្ងៃទី២៩ មីនា៖ Win Streak ៣-១ TSG SkyHawks (២៩-២៧, ២៥-២៧, ២៥-២២, ២៥-២២)
- ទី៣ ថ្ងៃទី១១ មេសា៖ Win Streak ប្រកួតជាមួយ Taoyuan Leopards
- ទី៤ ថ្ងៃទី១២ មេសា៖ Win Streak ប្រកួតជាមួយ TSG SkyHawks
- ទី៥ ថ្ងៃទី៩ ឧសភា៖ Win Streak ប្រកួតជាមួយ Taoyuan Leopards
- ទី៦ ថ្ងៃទី១០ ឧសភា៖ Win Streak ប្រកួតជាមួយ Taipei East Power
- ទី៧ ថ្ងៃទី១៦ ឧសភា៖ TSG SkyHawks ប្រកួតជាមួយ Win Streak
- ទី៨ ថ្ងៃទី១៧ ឧសភា៖ Taoyuan Leopards ប្រកួតជាមួយ Win Streak៕
គួរបញ្ជាក់ថា នៅវគ្គសន្សំពិន្ទុដំណាក់កាលទី១ កីឡាករកម្ពុជា វឿន វាសនា បានជួយអោយ Win Streak ក្លាយជាម្ចាស់ជើងឯក រួចរាល់ហើយ នៃពានលីគបាល់ទះតៃវ៉ាន់ TPVL រដូវកាលឆ្នាំ២០២៥-២៦ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានកក់ជើងឯករួចរាល់ ក្រោយមាន១០០ពិន្ទុក្នុងដៃមុនគេ៕


