យោងតាម Channel ផ្លូវការរបស់ FIFA បានបញ្ចេញបទចម្រៀងសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានចំណងជើងថា (Lighter) បកស្រាយដោយលោក Jelly Roll និង Carín León។
ពានរង្វាន់ FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ គ្រោងនឹងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ខាងក្រោមនេះគឺជាក្រុមផ្លូវការទាំង៤៨៖

ប្រទេសចំនួន៥ ទទួលបានកៅអីទៅលេងពាន FIFA World Cup ជាលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៖
- អ៊ូសបេគីស្ថាន
- គូរ៉ាកាវ
- កាប់វ៉ែ
- ហ្ស៊កដានី
- កុងហ្គោ។
ស្របពេលក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៤ សម័យអ៊ីតាលី បានធ្លាក់ចេញពី ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីចាញ់ ក្រុមបូស្នី ក្នុងការទាត់បាល់ ប៉េណាល់ទី ក្នុងលទ្ធផល៤ទល់និង១ បន្ទាប់ពីស្មើគ្នា ១ទល់និង១ នៅវគ្គជម្រុះជុំចុងក្រោយ៕

