ទន្ទឹម​នឹង​ការវិលត្រឡប់​មកវិញ នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) ​រដូវកាលឆ្នាំ២០២៦ ​សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុមបាល់ទាត់នារីវិសាខា ទល់នឹងក្រុម​ អិចស៍អូ យូណាយធិត នៅទីលាន Visakha Training Centre ម៉ោង ៣:៤៥នាទីរសៀល ថ្ងៃសៅរ៍ ទី២៥ ខែមេសាឆ្នាំ២០២៦ សប្តាហ៍ទី១។

ក្នុង​នោះ​ដែរសម្រាប់​កាល​ប្រកួត​ក៏​មាន ១គូ​ផ្សេងទៀត នៅ​ម៉ោង​ដំណាលគ្នា នៅសប្ដាហ៍ទី១ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ រួម​មាន៖

  • ក្រុមនារីភ្នំពេញក្រោន ប្រកួត​ជាមួយ មន្ទីរ អយក ខេត្តកំពងឆ្នាំ ទីលានហ្វឹកហាត់ ភ្នំពេញក្រោន
  • ក្រុមនារីវិសាខា ប្រកួត​ជាមួយ ក្រុម​នារី អិកស៍អូ យូណាយធីត មជ្ឃមណ្ឌលហ្វឹកហាត់វិសាខា

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

  • ក្រុមនារីណាហ្គាវើលដ៍ ប្រកួត​ជាមួយ ក្រុមនារីខេត្តសៀមរាប កីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ក្រុមនារីព្រះខ័នរាជស្វាយរៀង ប្រកួត​ជាមួយ ក្រុមនារីបឹងកេត ទីលានហ្វឹកហាត់ ព្រះខ័នរាជស្វាយរៀង

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖

  • ទី១ ក្រុមនារីភ្នំពេញក្រោន
  • ទី២ ក្រុមនារីវិសាខា
  • ទី៣ ក្រុមនារីណាហ្គាវើលដ៍
  • ទី៤ ក្រុមនារីព្រះខ័នរាជស្វាយរៀង
  • ទី៥ ក្រុមនារីបឹងកេត
  • ទី៦ ក្រុមនារីខេត្តសៀមរាប
  • ទី៧ ក្រុម​នារី អិកស៍អូ យូណាយធីត
  • ទី៨ មន្ទីរ អយក ខេត្តកំពងឆ្នាំ

គួរបញ្ជាក់ថា ការប្រកួត​ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) ​រដូវកាលឆ្នាំ២០២៦ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៥ ខែមេសា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួត​ប្រកួត​នឹង​ប្រើប្រាស់រូបមន្ត​ប្រកួត​សន្សុំពិន្ទុ ២ជុំ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់ជាងគេ លេខ១ ប៉ះក្រុម​លេខ៤ ក្រុម​លេខ២ ប៉ះក្រុម​លេខ៣ ក្រុម​ចាញ់​ប៉ះគ្នា​ដណ្ដើម​លេខ៣ ក្រុមឈ្នះ​នឹង​ត្រូវ​ជួប​គ្នាដណ្ដើម​ជើង​ឯក៕

Share.