បន្ទាយមានជ័យ៖ កម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់។


ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


កិច្ចប្រតិបត្តិការ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក លន់ សុផាត និងលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយចុះឆែកឆេរអគារចំនួន ២ ខ្នង នៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ។


សមត្ថកិច្ចបានរកឃើញជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់ និងដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញមួយចំនួនធំ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងអនុវត្តនីតិវិធីច្បាប់ចំពោះជនពាក់ព័ន្ធទាំងអស់៕

អយ្ថបទ÷កណ្តាល

Share.