ស្វាយរៀង ៖ ជនសង្ស័យចំនួន១៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្វាយរៀងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ដែលប្រព្រឹត្តទៅនៅក្នុងផ្ទះសំណាក់មួយកន្លែង យុីហោ លីហ្សា នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។




ប្រតិបត្តិការខាងលើក្រោមការសម្របសម្រួលនីតិវិធី ពី លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកចាន់ វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង ត្រួតពិនិត្យផ្ទះសំណាក់៣ជាន់ មាន២២បន្ទប់ រកឃើញជនបរទេស១៦នាក់ ក្នុងនោះវៀតណាមចំនួន១៥នាក់ ដកហូតបានកុំព្យូរទ័រ All in one ៣០ គ្រឿង, ទូរស័ព្ទក្រុមហ៊ុន១៥គ្រឿង និងទូរស័ព្ទផ្ទាល់ខ្លួន ១៦គ្រឿង ម៉ាក iPhone, តុសម្រាប់ភ្ជាប់កុំព្យូរ ទ័រចំនួន៤២ និងសម្ភារៈមួយចំនួនទៀត រកឃើញជនបរទេស៥នាក់ គ្មានលិខិតឆ្លងដែន ។




ក្រោយបង្ក្រាបបាន ផ្ទះសំណាក់ត្រូវបានបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ចំណែកជនសង្ស័យនិងវត្ថុតាង នាំយកទៅទីបញ្ជាការអាវុធហត្ថខេត្តស្វាយរៀង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ÷តាតុងសែនជ័យ
