លីគនារី​ ឆ្នាំ២០២៦នេះ មាន​រឿង​គួរចាប់​អារម្មណ៍​ចំពោះ​អ្នក​គាំទ្រ ពិសេសក្រុម​ធំៗ​មាន​ការប្រែប្រួល​សមាសភាព​កីឡាការិនីបរទេស​មក​ចូល​រួម​ពង្រឹង​ក្រុម​ ដែល​ពិតណាស់​នឹង​ធ្វើ​អោយ​ការប្រកួត​កាន់​តែ​មាន​ភាព​ប្រជែង​គ្នាខ្ពស់។

ហុក សុចិត្រា គ្រូបង្គោល​ក្រុម​នារីវិសាខា ថាបាន​ត្រៀម​ខ្លួន​រួចរាល់បាន​ល្អច្រើន។ លោក​ថា ឆ្នាំនេះ​លីគនារី​ពិត​ជាមាន​ការប្រកួត​ប្រជែង​ដ៏​អស្ចារ្យ ខ្លាំង ហើយ​លីគនារី​របស់​យើង​អាច​នឹង​ប្រែប្រួល​ទៅជាលីគកម្រិត​អាជីព ព្រោះ​ថា​គ្រប​មជ្ឃដ្ឋាន​ទាំង​ព្យាយាង​ពង្រឹង ពង្រឹក​បាល់ទាត់​នារី។

ទស្សនាកិច្ចសម្ភាសន៍​ជាមួយ​លោក ហុក សុចិត្រា គ្រូបង្គោល​ក្រុម​នារីវិសាខា សម្រាប់​លីគនារី ឆ្នាំ២០២៦៖

គួរបញ្ជាក់ថា ការប្រកួត​ពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League ​រដូវកាលឆ្នាំ២០២៦ ចាប់​​ផ្ដើម​នៅ​ថ្ងៃទី២៥ ខែមេសា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួត​នឹង​ប្រើប្រាស់រូបមន្ត​ប្រកួត​សន្សុំពិន្ទុ ២ជុំ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់ជាងគេនឹង​ត្រូ លេខ១ ប៉ះក្រុម​លេខ៤ ក្រុម​លេខ២ ប៉ះក្រុម​លេខ៣ ក្រុម​ចាញ់​ប៉ះគ្នា​ដណ្ដើម​លេខ៣ ក្រុមឈ្នះ​នឹង​ត្រូវ​ជួប​គ្នាដណ្ដើម​ជើង​ឯក៕

Share.