
ក្រុមព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានធ្វើដំណើរចាកចេញពីប្រលានយន្តហោះអន្តរជាតិមរតកតេជោ ដើម្បីឆ្ពោះទៅប្រទេសកូវ៉ែត ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតទ្វីប AFC Challenge League ទល់នឹងក្រុម Kuwait SC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

មុនប៉ហោះទៅប្រទេសកូវ៉ែត ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង បានបំពេញភារកិច្ចប្រកួតលីគកំពូលកម្ពុជា នូវសប្តាហ៍ទី៣១ ទល់នឹងក្រុមបឹងកេត កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈលទ្ធផលគឺក្រុមភ្ញៀវបឹងកេត បានយកឈ្នះ ៣-២ លើក្រុមស្វាយរៀង។
ដូចនេះក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រៀមប៉ះក្រុម Kuwait SC នៅវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខវេលាម៉ោង ១១.១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ខណៈកាប្រកួតនោះនឹងធ្វើឡើងនៅកីឡដ្ឋាន Jaber Al-Mubarak Stadium ។

អត្ថបទពាក់ព័ន្ធ៖ មកស្គាល់ពីប្រទេសគុយវ៉ែត មុនស្វាយរៀង ចេញទៅដណ្តើមជើងឯកទល់ម្ចាស់ផ្ទះ Kuwait SC

សូមរំឮកថា សម្រាប់ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ ម្ចាស់ជើងឯកបានទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ២ទល់នឹង១ ក្រោយចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា ២០២៥ កន្លងទៅ៕

