ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នការដ្ឋាននគរបាលជាតិបានឱ្យដឹងថា គិតចាប់ពីម៉ោង២រសៀល ថ្ងៃទី១៤ ដល់ម៉ោង ២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៦លើក ឆក់ជីវិតមនុស្ស៣នាក់ រងរបួសធ្ងន់សស្រាល ៩នាក់ ខណៈករណីភាគច្រើនកើតឡើងនៅពេលយប់។

តាមរបាយការណ៍សមត្ថកិច្ច បានរកឃើញថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនោះ មានអ្នកមិនពាក់មួកសុវត្ថិភាពដល់ទៅ៨នាក់ផងដែរ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ រួមមានការបើកបរល្បឿនលឿន២ករណី. មិនប្រកាន់ស្តាំ១ករណី, ប្រជែង១ករណី ,បត់មិនប្រុងប្រយ័ត្ន១ករណី និងកត្តាយានយន្ត១ករណី៕

