ស្វាយរៀង ៖ មនុស្សចំនួន១១១នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ចំនួន២ទីតាំងផ្សេងគ្នា កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។




កម្លាំងស្នងការខេត្តស្វាយរៀង និងកម្លាំងអធិការដ្ឋានក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ទីតាំងខាងលើ ឃាត់ខ្លួនមនុស្សចំនួន១១១នាក់ ស្រី១៥នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន៣៦នាក់ ស្រី៣នាក់ ,ជនជាតិវៀតណាមចំនួន៥០នាក់ ស្រី១១នាក់ ,ជនជាតិប៉ាគីស្ថានចំនួន១៣នាក់ ,ស្រ្តីជនជាតិថៃ ១នាក់ , ជនជាតិមីយ៉ាន់ម៉ា ១នាក់ , ចិនតៃវ៉ាន់ ១នាក់ , ជនជាតិខ្មែរ ១នាក់ ។ ដកហូតសម្ភារ ជាវុត្ថុតាង ៖ ទូរស័ព្ទដៃចម្រុះចំនួន១១៣គ្រឿង ,កុំព្យូទ័រលើតុ ១៥២គ្រឿង ,Monitor ចំនួន ៤គ្រឿង , ធុងCPU ៥គ្រឿង ,លេបថបចំនួន ៩គ្រឿង ,រថយន្ត ៦គ្រឿង ,ម៉ូតូ៣គ្រឿង ។





ក្រោយបង្ក្រាបចាប់ខ្លួនជនសង្ស័យ ទីតាំងទាំង២ខាងលើត្រូវបានបិទជាបណ្តោះអាសន្ន រួចនាំជនសង្ស័យនៅស្នងការខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕






អត្ថបទ÷តាតុងសែនជ័យ

