ក្លិបបាល់ទាត់ Crystal Palace របស់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Oliver Glasner បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Conference League រដូវកាល ២០២៥-២៦ ក្រោយយកឈ្នះ Rayo Vallecano របស់អេស្ប៉ាញ ក្នុងលទ្ធផល ១-០ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Red Bull Arena (Leipzig) ប្រទេសអាល្លឺម៉ង់។

លោក Oliver Glasner ក្លាយជាគ្រូបង្វឹក Crystal Palace ដំបូងគេដឹកនាំឈ្នះពាន៣គ្រឿងប្រចាំប្រវត្តិសាស្ត្រ ក្នុងនោះពានមានដូចជា៖ FA Cup, Community Shield ក្រោយខកខាន១២០ឆ្នាំ និងពានរង្វាន់អឺរ៉ុបដំបូងរបស់ពួកគេ UEFA Conference League។

យ៉ាងណាមិញនៅបញ្ចប់រដូវកាល ២០២៥-២៦ លោក Oliver Glasner បានប្រកាសចាកចេញពីក្លិបបាល់ទាត់ Crystal Palace ហើយ ក្រោយមានក្លិបធំៗចាប់អារម្មណ៍ចង់បានលោកទៅដឹកនាំ៕

