កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការផ្តល់សេវាសូរិយោដី ឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។



ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានសម្រេចកែសម្រួលសមាសភាពក្រុមការងារបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តផងដែរ។




ឯកឧត្តមបានណែនាំឲ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះអនុវត្តការងារឲ្យតឹងរឹងជាប្រចាំ ហាមឃាត់ការពាក់ព័ន្ធ និងការអន្តរាគមន៍ខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋសហការរាយការណ៍ ដើម្បីរួមគ្នាបោសសម្អាតបញ្ហានេះ។







ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានប្តេជ្ញាចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើស Online Scams ឲ្យបានជោគជ័យ៕
អត្ថបទ÷អាចារ្យលាក់
