ភ្នំពេញ៖យុវជនប្រុសស្រីជាច្រើននាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំងកាណ្ដាលយប់ យកមកអប់រំណែនាំក្រោយជិះម៉ូតូប្រសេចប្រសាចពេញផ្លូវ។ហេតុការណ៍នេះកើតឡើងកាលពីវេលម៉ោង១២:៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងជិះល្បាតតាមដងផ្លូវ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញយុវជនប្រុសស្រីមួយក្រុម ជិះម៉ូតូប្រដេញគ្នា ប្រសេចប្រសាចពេញដងផ្លូវ បង្ករផលប៉ះពាល់ដល់អ្នកដំណើរតាមដងផ្លូវ ទើបសមត្ថកិច្ចកាក់ហៅមកអប់រំណែនាំតែម្ដង់។


មត្ថកិច្ចបានអប់រំណែនាំ កុំអោយជិះម៉ូប្រមូលផ្ដុំគ្នាប្រសេចប្រសាចពេញដងផ្លូវបែបនេះទៀត ព្រោះអាចបង្ករការគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងនឹងអ្នកដំណើរតាមដងផ្លូវផងដែរ។ក្រោយពីអប់រំណែនាំយុវជនប្រុសស្រីទាំងនោះហើយ សមត្ថកិច្ចអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ។




