ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស គិតចាប់ពីម៉ោង ១៤:០០ នាថ្ងៃទី៣១ ខែឧសភា ដល់ម៉ោង ១៤:០០ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងរយៈពេល២៤ម៉ោងនេះ ទូទាំងប្រទេសបានកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៨លើក (ក្នុងនោះកើតឡើងនៅពេលយប់ចំនួន ៦លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី១នាក់) និងរបួសសរុប ១០នាក់ (ស្រី៣នាក់)។ ក្នុងចំណោមអ្នករបួសទាំង១០នាក់នោះ មានរបួសធ្ងន់ចំនួន៥នាក់ (ស្រី១នាក់) និងរបួសស្រាលចំនួន៥នាក់ (ស្រី២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) និងកក្តាយាន្ត ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ៣នាក់) ៕

Share.