ព្រឹត្តិការណ៍ MWI (ដែលមានឈ្មោះថា MLBB Women’s Invitational) ឆ្នាំ២០២៦ ក៏នឹងប្រារព្ធឡើងក្នុងទំហំធំបំផុតមិនធ្លាប់មានផងដែរ ដែលនេះឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យ MLBB Esports ផ្នែកនារី។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន MOONTON Games បានប្រកាសពីការផ្លាស់ប្តូរអត្តសញ្ញាណជាអន្តរជាតិ (Rebrand) របស់ព្រឹត្តិការណ៍នេះ ដែលជាសញ្ញាកត់សម្គាល់ពីការវិវត្តខ្លួនទៅជាការប្រកួតជើងឯកលំដាប់ពិភពលោកពេញលេញមួយ។

ការប្រកួតនៅក្នុងឆ្នាំនេះ រួមមានវគ្គជម្រុះបើកទូលាយ (Open Qualifiers) នៅតាមតំបន់ជាង ៦០ព្រមទាំងការបង្ហាញខ្លួនជាលើកដំបូងនៃវគ្គជម្រុះប្រចាំតំបន់អឺរ៉ុបខាងលិច (Western Europe qualifiers) របស់ MWI ដែលកាន់តែពង្រីកវិសាលភាពអន្តរជាតិនៃព្រឹត្តិការណ៍នេះឱ្យកាន់តែទូលំទូលាយ។

ស្របតាមការវិវត្តរបស់ MWI នេះ ព្រឹត្តិការណ៍នេះនឹងណែនាំនូវការចាប់គូប្រកួតតាមចំណាត់ថ្នាក់គ្រាប់ពូជ (Seeded Matchups) នៅក្នុងវគ្គ Knockout Stage ជាលើកដំបូងបង្អស់។

ក្រុមទាំងឡាយណាដែលឆ្លងផុតវគ្គ Group Stage តាមរយៈការប្រកួត​ជម្រុះ​ខាងលើ (Upper Brackets) នឹងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង ដែលនេះកាន់តែជម្រុញឱ្យឃើញពីសារៈសំខាន់នៃការធ្វើខំប្រឹងប្រែងឱ្យបានល្អពេញមួយកម្មវិធីប្រកួត។

ក្រុមទាំង ៤ នៅក្នុងពូល​និមួយៗ នឹងត្រូវដាក់ចំណាត់ថ្នាក់ផ្អែកលើប្រព័ន្ធឋានានុក្រមកាត់សេចក្តី (Tie-breaking Hierarchy) ហើយក្រុមនីមួយៗនឹងមានសិទ្ធិជ្រើសរើសគូប្រកួតរបស់ខ្លួនចេញពីចំណោមក្រុមទាំង ៤ នៅខ្សែខាងក្រោម (Pool 2)។

វគ្គ Knockout Stage នឹងដំណើរការទៅតាមទម្រង់ទម្លាក់ផ្ទាល់បែប BO3 ខណៈដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi Finals) និងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ នឹងត្រូវលេងក្នុងទម្រង់ BO5។ ព្រឹត្តិការណ៍នេះនឹងបញ្ចប់ទៅដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំ (Grand Finals) បែប BO7 ដើម្បីគ្រងមកុដជើងឯកនៃពានរង្វាន់ MWI។

ព្រឹត្តិការណ៍ MWI ឆ្នាំ២០២៦ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​ទីក្រុងប៉ារីស ប្រទេស​បារាំង ចាប់​ពី​ថ្ងៃទី១៤ ខែកក្កដា រហូត​ដល់​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ មាន​ក្រុម​ខ្លាំង​ៗ ១៦ក្រុម ក្នុងនោះ​ក្រុម​កីឡាអេឡិចត្រូនិកកម្ពុជាផ្នែក​នារី គឺ​ Galaxy Phoenix នឹង​បង្ហាញ​វត្តមាន​ចូល​រួម​ប្រជែងពាន ជាមួយ​​ប្រាក់​រង្វាន់​សរុប ៥០ម៉ឺនដុល្លារ៕

Share.