ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានយកឈ្នះលើក្រុមភ្ញៀវប៊ូតាន់ ម្តងរួចមកហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ពោលគឺកាលពិជាង១១ឆ្នាំមុន ដោយគ្រានោះគោព្រៃកម្ពុជា យកឈ្នះដោយលទ្ធផល ២-០ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងប្រកួតមិត្តភាពអន្តរជាតិ មុនត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ FIFA Wolrd Cup ទល់នឹងក្រុមខ្លាំងជប៉ុន ។

២គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជា គឺរកបានដោយកីឡាករ លេខ២៤ រស់ សំអឿន និង គ្រាប់ទី២ រកបានដោយកីឡាករលេខ១៤ កែវ សុខផេង ។

សូមជម្រាបថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមទទួលក្រុមប៊ូតាន់ ម្តងទៀត ខណៈការប្រកួតនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដដែល វេលាម៉ោង ៧:០០ នាទីយប់ និងប្រកួតទី២ ត្រូវប៉ះក្រុមហុងកុង នៅថ្ងៃទី៩ ខែមិថុនា ខាងមុខ៕

Share.