This image has an empty alt attribute; its file name is image-63.png

ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានយកឈ្នះលើក្រុមភ្ញៀវប៊ូតាន់ ម្តងរួចមកហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ពោលគឺកាលពិជាង១១ឆ្នាំមុន ដោយគ្រានោះគោព្រៃកម្ពុជា យកឈ្នះដោយលទ្ធផល ២-០ នៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងប្រកួតមិត្តភាពអន្តរជាតិ ខណៈកម្ពុជា មានកីឡាករ ២រូបដែលទាត់ទីក្រុមប៊ូតាន់ ។

អត្ថបទពាក់ព័ន្ធ៖ ជួបគ្នាចុងក្រោយ កាលពី១១ឆ្នាំមុន គោព្រៃកម្ពុជា យកឈ្នះប៊ូតាន់ ២-០ ! ចុះថ្ងៃស្អែកនេះ? – សារព័ត៌មានត្រយង – Troryorng Media

នេះជាកីឡាករ ២រូបដែលធ្លាប់ទាត់ទីក្រុមជម្រើសជាតិប៊ូតាន់ ឱ្យកម្ពុជា ៖

ទី១ កីឡាករ រស់ សំអឿន ដែលកាលនោះរូបគេជាម្ចាស់អាវលេខ២៤ ប្រកបអាជីពនៅក្លិបបាល់ទាត់បឹងកេតអង្គរ ( បឹងកេត FC ) ខណៈគ្រាប់បាល់ទី២ គឺរកបានដោយកីឡាករ កែវ សុខផេង ម្ចាស់អាវលេខ១៤ សមាជិករបស់ក្រុមភ្នំពេញក្រោន។

This image has an empty alt attribute; its file name is image-61.png
This image has an empty alt attribute; its file name is image-62-1024x576.png

បច្ចុប្បន្នអ្នកទាំងពីរបានផ្យួរស្បែកជើងពីអាជីពរបស់ខ្លួនអស់ហើយ ក្រោយជួយក្រុមគោព្រៃកម្ពុជា ប្រកួតលើឆាកអន្តរជាតិជាច្រើនឆ្នាំ និងបានសាងកេរ្តិ៍ឈ្មោះជូនដល់អ្នកគាំទ្រជំនាន់នោះកាន់តែខ្លាំងថែមទៀតផង។

សូមជម្រាបថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមទទួលក្រុមប៊ូតាន់ ម្តងទៀត ខណៈការប្រកួតនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដដែល វេលាម៉ោង ៧:០០ នាទីយប់ និងប្រកួតទី២ ត្រូវប៉ះក្រុមហុងកុង នៅថ្ងៃទី៩ ខែមិថុនា ខាងមុខ៕

This image has an empty alt attribute; its file name is image-58-1024x683.png
This image has an empty alt attribute; its file name is Troryorng-Telegram-1-1024x126-1-1-1-1.jpg

Share.