
នៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ដែលធ្វើឡើង៣ប្រទេសរួមគ្នា (អាមេរិក, កាណាដា និង ម៉ិកស៊ិក) នឹងចាប់ផ្តើមជាផ្លូវការហើយ ស្របពេលក្រុមចំនួន៤៨ ដែលទទួលបានសំបុត្រយន្តហោះ ទៅប្រកួតជុំចុងក្រោយនៃព្រឹត្តិការណ៍៤ឆ្នាំម្តងមួយនេះ ក៏បានធ្វើដំណើរទៅដល់ទឹកដីម្ចាស់ផ្ទះដូចគ្នា ។

ថ្ងៃនេះសារព័ត៌មានត្រយង សូមជម្រាបជូនអំពីកីឡាករចំនួន៤រូបដែលប្រកបអាជីពនៅក្លិបក្នុងតំបន់ស៊ាន ដែលមានឈ្មោះឱ្យជម្រើសជាតិរបស់ខ្លូននៅ World Cup ឆ្នាំ២០២៦ ៖
ទី១) កីឡាករ Frans Putros សមាជិករបស់ក្រុម Persib លីគកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី ត្រៀមជួយក្រុមជម្រើសជាតិអ៉ឺរ៉ាក់ ប្រកួតវគ្គជម្រុះពូល I ជាមួយក្រុមជម្រើសជាតិបារាំង, សេណេហ្គាល់ និងក្រុមជម្រើសជាតិន័រវេស ។


ទី២) កីឡាករ Rebin Sulaka សមាជិករបស់ក្រុម Ports FC លីគកំពូលរបស់ប្រទេសថៃ ត្រៀមជួយក្រុមជម្រើសជាតិអ៉ឺរ៉ាក់ ប្រកួតវគ្គជម្រុះពូល I ជាមួយក្រុមជម្រើសជាតិបារាំង, សេណេហ្គាល់ និងក្រុមជម្រើសជាតិន័រវេស ។

ទី៣) កិឡាករ Mohammad Abu Alnani សមាជិករបស់ Selangor F.C លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី ត្រៀមជួយក្រុមជម្រើសជាតិហ្ស៊កដានី ប្រកួតវគ្គជម្រុះពូល G ជាមួយជើងឯកឆ្នាំចាស់អាហ្សង់ទីន, អាល់ហ្សេរី និងជម្រើជាតិអូទ្រីស ។

ទី៤) កីឡាករ Noor Al Rawabdeh សមាជិករបស់ Selangor F.C លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី ត្រៀមជួយក្រុមជម្រើសជាតិហ្ស៊កដានី ប្រកួតវគ្គជម្រុះពូល G ជាមួយជើងឯកឆ្នាំចាស់អាហ្សង់ទីន, អាល់ហ្សេរី និងជម្រើជាតិអូទ្រីស ។

ទី៥) Gervane Kastaneer សមាជិករបស់ក្រុម Terengganu FC លីគកំពូលរបស់ម៉ាឡេស៊ី ត្រៀមជួយក្រុមជម្រើសជាតិគូរ៉ាកាវ ប្រកួតវគ្គជម្រុះពូល E ជាមួយអាល្លឺម៉ង់, កូតឌីវ័រ និងក្រុមជម្រើសជាតិអេក្វាឌ័រ ៕



