កំពង់ធំ៖ អាជ្ញាធរស្រុកស្ទោងអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានជួយថែរក្សាសម្បត្តិសាធារណៈដែលរាជរដ្ឋាភិបាល និងអាជ្ញាធរបានកសាងជូន
លោក កែវ សុភ័ក្រ្ត អភិបាលរងស្រុកស្ទោងបានថ្លែងដូច្នេះក្នុងឱកាស ដេញថ្លៃកិច្ចសន្យាសំណង់ផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត និងសំណង់សិល្បការ្យមួយចំនួនទៀតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

លោកបានបន្ថែមថា ថវិកាគម្រោងមូលនិធិឃុំ ដែលបានដាក់ឱ្យដេញថ្លៃជាផ្លូវបេតុងអាមេ នៅក្នុងឱកាសនេះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានសាងសង់នូវសមិទ្ធផលថ្មីៗជាច្រើន ក៏ដូចជាកសាងផ្លូវថ្មីៗបន្ថែមទៀត ដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងមូលដ្ឋាននិងសហគមន៍ទាំងមូល។

ជាមួយគ្នានេះ លោកបានសំដែងការសាទរក្រៃលែងបំផុតជាមួយក្រុមហ៊ុន វង់ សុខហេង ដែលបានឈ្នះក្នុងការដេញថ្លៃផ្លូវបេតុងអាមេនៅក្នុងអាកាសនេះក្រោមក្រសែរភ្នែកមហាជនគណៈអធិបតី និងអ្នកសារព័ត៌មានជាច្រើនអង្គភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបំផុត ជាពិសេសក្រុមហ៊ុននេះត្រូវធ្វើផ្លូវនេះប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យា ឱ្យបានឆាប់រហ័សដើម្បីបានពលរដ្ឋប្រើប្រាស់ប្រកបដោយសុខសុវត្ថិភាព។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេថ្មីដែលដាក់ដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង ២00 ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់បេតុង 0.១៥ម៉ែត្រ ចាក់ក្រួសស្មាសងខាងម្ខាង 0.5 ម៉ែត្រ លូទោលមុខកាត់អង្កត់ផ្ចិត៨00 មីលីម ប្រវែង៦ម៉ែត្រ ១កន្លែងនិងស្លាកគម្រោង
១ផ្ទាំងនៅក្នុងភូមិកុកក្រួស និងភូមិឈើ
ទាល ជាថវិកាមូលនិធិឃុំឆ្នាំ២០២៦។
អត្ថបទ៖កំពង់ធំ

