
ផ្លូវការលោក Florentino Perez ជាប់ឈ្មោះបន្តកាន់តំណែងជាប្រធានក្លិបបាល់ទាត់ Real Madrid ដល់ឆ្នាំ ២០៣០ យកឈ្នះលោក Enrique Riquelme នៅយប់ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦។

លោក Pérez បានប្រកាសរួចហើយអំពីការវិលត្រឡប់របស់លោក José Mourinho ក្នុងនាមជាគ្រូបង្វឹកថ្មីក្រុម Real Madrid ក៏ដូចជាការចុះហត្ថលេខាលើកីឡាករ Ibrahima Konaté និង Denzel Dumfries។

ក្រៅពីនេះលោក Pérez បានសន្យាថានឹងដេញថ្លៃជាង ១៥០លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ “Galáctico” ដែលមិនបញ្ចេញឈ្មោះ ប៉ុន្តែគេជឿជាក់ថាជា Michael Olise របស់ Bayern Munich៕

