ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងដល់ លោក- លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា លេខាធិការដ្ឋាន China-Eurasia នឹងរៀបចំ ពិព័រណ៍ «The 9th China-Eurasia Expo» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅ ខេត្តស៊ីនជាំង សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីសមិទ្ធផល ផលិតផល បច្ចេកវិទ្យា និងសេវាកម្មថ្មីៗក្នុងការអភិវឌ្ឍខ្សែច្រវាក់ឧស្សាហកម្មពីតំបន់អាស៊ី-អឺរ៉ុប។ ពិព័រណ៍នេះក៏នឹងលើកកម្ពស់ការ វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងមានរៀបចំសកម្មភាពគាំទ្រសំខាន់ៗមួយចំនួនក្នុងអំឡុងពេលពិព័រណ៍ ដើម្បីសម្រួលដល់ការផ្គូផ្គងរវាងខ្សែច្រវាក់ឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ និងបង្កើតកិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ី-អឺរ៉ុប។
ព្រឹត្តិការណ៍ ពិព័រណ៍នេះ នឹងផ្តល់ឱកាសជូនធុរជន កម្ពុជាក្នុងការស្វែងរកដៃគូធុរកិច្ចចិន និងបណ្តាប្រទេសអាស៊ី-អឺរ៉ុបផងដែរ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញលោក-លោកស្រី ដែលជាពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ សូមទាក់ទងឈ្មោះ Kelly Nie តាមរយៈអ៊ីម៉ែល [email protected] ឬទូរស័ព្ទលេខ +86 15610167370។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ +៨៥៥ ៨៦ ៣៣៣ ៩៣៣ / +៨៥៥ ៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected] ឬតាមរយៈប្រព័ន្ធទូរស័ព្ទ សាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦៕


