ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ​ រដូវកាលឆ្នាំ២០២៦-២៧ បានចាប់ផ្តើមបើកទ្វាដោះដូរកីឡាករជាតិ និងអន្តជាតិជាផ្លូវការហើយ ខណៈលើកទី១ ចាប់ផ្តើមបើកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ដល់នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នឹងបិទបញ្ចប់។

សូមជម្រាបថា លីគកំពូលកម្ពុជា នឹងត្រលបមកវិញឆាប់ៗខាងមុខ ខណៈមុនពានរង្វាន់កំពូលទី១មួយនេះមកដល់ ក្រុមហ៊ុន CPL នឹងរៀបចំពានរង្វាន់បើករដូវកាលមួយមានឈ្មោះថា ពានរង្វាន់ (Cambodian Super Cup) ដោយកំណត់យកក្រុមជើងឯកលីគកំពូលកម្ពុជា ប្រកួតជាមួយក្រុមជើងឯករងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលចាស់៕

https://troryorng.com/
Share.