ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖«ខ្ញុំនៅតែបន្តការទាមទាររកយុត្តិធម៌ដោយមិនអាចបំភ្លេចបានដល់ស្ត្រីដែលជាពលករខ្មែរត្រូវបានទាហានសៀមរំលោភបូក ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ពន្ធ័សុីវិល ផ្ទះសម្បែងនិងទ្រព្យសម្បត្តិឯកជន និងបន្តការទាមទារទឹកដីដែលគ្រប់គ្រងដោយខុសច្បាប់ពីប្រទេសថៃត្រឡប់មកវិញ»។

នេះជាការលើកឡើងរបស់ឯកឧត្ដម កែវ រ៉េមី ក្នុងជំនួបសម្ដែងការគួរសមជាមួយលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តរាយការណ៍ជូនលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ពីស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពបន្តឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិត ខាងក្រោម៖




