រឿងអស្ចារ្យអំពីក្រុមបាល់ទះបុរសជម្រើសជាតិរុស្សី នៅតែឈរជើងក្នុងតារាង FIVB Men’s Volleyball World Ranking ចំណាត់ថ្នាក់លេខ៣ពិភពលោក ទោះរងពិន័យមិនឲ្យចូលប្រកួតអស់៥ឆ្នាំក៏ដោយ។

តារាង FIVB Men’s Volleyball World Ranking Update ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៖

ដំណឹងល្អយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការអូឡាំពិកអាស៊ី (OCA) Olympic Council of Asia បានឲ្យដឹងថាប្រទេសរុស្សី បានរួចផុតទណ្ឌកម្ម ហើយអាចចូលប្រកួតគ្រប់ប្រភេទកីឡាវិញបាន ក្រោមឆ័ត្រអូឡាំពិក។
គួរដឹងថាចាប់តាំងពីរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន តាំងពីឆ្នាំ ២០២២មក ស្ថាប័នកីឡាធំៗលើពិភពលោកបានហាមឃាត់ទៅកាន់ក្រុមរុស្ស៊ីមិនឱ្យចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។
ខណ:ប្រទេសបេឡារុសវិញ ជាប្រទេសផ្តល់ច្រកទ្វារឱ្យរុស្ស៊ីចូលវាយលុកអ៊ុយក្រែន ក៏ត្រូវបានហាមឃាត់អត្តពលិក ពីការប្រកួតអន្តរជាតិដូចគ្នា។
អំឡុងអូឡាំពិកប៉ារីស ឆ្នាំ ២០២៤ អត្តពលិករុស្ស៊ី និងបេឡេរុស តិចតួច បានចូលរួមប្រកួតក្រោមរូបភាពអត្តពលិកអព្យាក្រឹត ហើយបានឆ្លងកាត់ការត្រួតពិនិត្យតឹងរឹងពីសំណាក់ស្ថាប័ន IOC។ ប៉ុន្តែអ្នករៀបចំហាមឃាត់មិនឱ្យប្រើប្រាស់ទង់ជាតិ និងភ្លេងជាតិអំឡុងការប្រកួតដូចគ្នាដែរ៕
ឯកសារចេញពីគណៈកម្មាធិការអូឡាំពិកអាស៊ី (OCA) Olympic Council of Asia៖


