ពានរង្វាន់បាល់ទាត់ Soccer League ឆ្នាំ២០២៦ វិញ្ញសាបាល់ទាត់នារី បានរកឃើញក្រុមចំនួន៤ ឡើងមកប្រកួតបន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចរាល់ដើម្បីរកគ្រាប់ទៅវគ្គផ្តាច់ព្រ័ត្រ ខណៈនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះក្រុមខ្លាងសេនាអង្គរ យូណាយធីត នឹងត្រៀមប៉ះក្រុមសំអេង អេហ្វស៊ី ដើម្បីយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ។
កម្មវិធីប្រកួតវគ្គ៤ក្រុមចុងក្រោយ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦៖

តារាងចំណាត់ថ្នាក់ វគ្គសន្សំពិន្ទុក្នុងពូល

សម្រាប់វិញ្ញាសា បាល់ទាត់ផ្នែកនារី នៃពានរង្វាន់ Soccer League ឆ្នាំ២០២៦ មានក្រុមនារីចំនួន៨ក្រុមចូលរួមប្រកួត។ ចំពោះរូបមន្តប្រកួតគឺ ក្រុមចំនួន៨ ត្រូវបែងចែកជា ២ពូល A និង B ក្នុង១ពូលមានចំនួន៤ក្រុម ប្រកួតចំនួន១ជុំ យកក្រុមមានពិន្ទុនៅចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងវគ្គ៤ក្រុម និងបន្តប្រកួតវគ្គផ្តាច់ព្រ័ត្រ៕




