ក្រុមជម្រើសជាតិសិង្ហបុរី ដែលរួមពូលជាមួយកម្ពុជា នៃពានរង្វាន់តំបន់អាស៊ាន 2026 ASEAN Championship បានធ្វើដំណើរដល់ប្រទេសជប៉ុន ហើយដើម្បីបោះជំរ៉ំហ្វឹកហាត់ មុនធ្វើដំណើរមកភ្នំពេញ ដើម្បីប្រកួតបើកឆាកទល់នឹងក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ។

អត្ថបទពាក់ព័ន្ធ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីក្នុងពាន ASEAN Hyundai Cup 2026

បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា

កម្មវិធីប្រកួត៖

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាកតែម្ដង។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ជាដើមផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​​បាន​​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០,២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.