បាត់ដំបង÷ ស្នងការនគរបាលខេត្តបាត់ដំបងត្រៀមកម្លាំងរាប់សិបនាក់ដើម្បីអន្ត រាគមន៍ជួយពលរដ្ឋក្រោយទឹកភ្លៀងធ្លាក់ខ្លាំងគំហុកជាប់ៗគ្នានៅតំបន់ព្រៃភ្នំស្រុកសំឡូត និងខេត្តប៉ៃលិន។

តាមរយ:មន្ត្រីការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់អោយដឹងថា÷ នៅប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារធាតុ អា កាសប្រែប្រួលសម្ពាធទាបនៅក្នុងមូលដ្ឋានស្រុកសំឡូត ខេត្ត បាត់ដំបង និងខេត្តប៉ៃលិន ហើយ ទឹកភ្លៀងបានបន្តធ្លាក់សារជាថ្មីតាំងពីយប់ថ្ងៃ ទី ១១ ខែកក្កដា ឆ្នាំ ២០២៦ មកមិនទាន់ថមថយនៅឡើ យដែលវាអាចបង្កឱ្យកើតមានទឹកជំនន់ជាយថាហេតុហូរចុះមកផ្នែកខាងក្រោម និងកំណាត់ផ្លូវមួយចំនួនបានកាត់ផ្តាច់ ដូច្នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ កន្លងមកនេះបានដាក់ចេញនូវបទបញ្ជាជាបន្ទាន់មួយទៅកាន់គ្រប់អធិការនគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការ ពារព្រំដែនគោកដែលស្ថិតក្នុងភូមិសាស្រ្តប្រឈមត្រៀមលក្ខណ:ចល័តកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីប៉ះពាល់បឋម និងធ្ងន់ធ្ងរអោយមានសុវត្ថិភាព។

មកទល់ពេលនេះគ្រប់កម្លាំង និងគ្រប់គោលដៅរងគ្រោះកំពុងបានត្រៀមរួចជាស្រេចក្នុងការបំពាក់មធ្យោបាយ សម្ភារ:សង្គ្រោះគ្រប់គ្រាន់ដើម្បីបង្ការ អន្តរាគមន៍ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានទាន់ ពេលវេលា។

ជាមួយគ្នា លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ បានរម្លឹក និងសង្កត់ធ្ងន់ដោយដាក់ផែនការដល់គ្រប់កងកម្លាំងចំណុះទាំងអស់ត្រូវប្រមូលផ្តុំគ្នាដោយមានវត្តមាននៅក្នុងអង្គភាពរៀងៗខ្លួនជាកំហិតដើម្បីត្រៀមទទួលការណែនាំថ្មី និងឆ្លើយតបសង្គ្រោះអោយបានលឿនក្នុងគ្រាចាំបាច់៕
អត្ថបទ÷ ដំបងក្រញូង

