នៅវេលាម៉ោង១១:១០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្ទះលេខបេ៤៨ ផ្លូវ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជធូបបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ចំនួន០១ ទំហំ៣ម៉ែត្រ x ៤ម៉ែត្រ អស់ទាំងស្រុងរួមនឹងសំភារៈអស់មួយចំនួន។




នៅវេលាម៉ោង១២:១៥នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ម៉ែត្រគូប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

