ភ្នំពេញ ៖ ផ្ទះល្វែងជាន់ទី១ ដែលស្តុកគ្រឿង អេឡិចត្រូនិច ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតសម្ភារៈអគ្គីសនី១បន្ទប់ស្ទើរទាំងស្រុង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦នៅចំណុចផ្ទះលេខ​បេ៤៨​ ផ្លូវ២១៨ភូមិ៧ សង្កាត់ទឹកល្អក់ទី៣​ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ មានក្លិនឈ្ងៀមផ្សែងយ៉ាងខ្លាំង ស្របពេលនោះពលរដ្ឋ បានរត់ចេញពីក្នុងផ្ទះមកក្រៅ ក៏ប្រទះឃើញផ្ទះល្វែង ដែលស្តុកសម្ភារៈគ្រឿងអេឡិវត្រនិច ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លាយលំផ្សែងហ៊ុយខ្មួលខ្មាញ់ ផ្អើលឆោរពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ពន្លត់អគ្គីភ័យ ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។



អគ្គីភ័យនេះឆាបឆេះសម្ភារៈមួយចំនួន និងបង្កអោយ ដូចជា ខ្សែសាកទូរសព្ទ និងដុំសម្រាប់សាកទូរស័ព្ទ (power bank) រងការខូចខាត ។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុដែលនាំឲ្យកើតមានអគ្គីភ័យបណ្ដាលមកពី អុជធុប​ថ្ងៃសីលទុកចោល ៕

អត្ថបទ៖ សេង សាវី

Share.