ពានរង្វាន់បាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានរកឃើញក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយចំណាយពេលប្រកួតតាំងពីវគ្គជម្រុះក្នុងពូល, វគ្គ១៦ក្រុម, វគ្គ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាង ៥សប្តាហ៍កន្លងទៅ។
ក្រុមខ្លាំងស៊ីប៊ែល អេហ្វស៊ី នឹងត្រូវប៉ះក្រុមអិនអេសអិន សម្រាប់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមអេសស៊ីធី ត្រូវប៉ះក្រុមឌីអាយជី ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ។


លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖


កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងវគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣៖

អត្ថបទពាក់ព័ន្ធ៖ Soccer League ៖ អេសជីស៊ី ប៉ះ ស៊ីប៊ែល ខណៈឌីអាយជី ប៉ះ អិនអេសអឹម ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ រសៀលនេះ!
សូមជម្រាបថា ចំពោះសមាភាពក្រុមដែលបានចូលរួមប្រកួតពានរង្វាន់ Soccer League ឆ្នាំ២០២៦ នេះមានរហូតទៅដល់៥៩ក្រុម, ក្លិបសមាគម និងក្រុម សម្រាប់់ផ្នែកបុរស។ ដោយក្រុមទាំង៥៩ បែងចែកជា១៦ពូល សម្រាប់ពូល A ដល់ H មានចំនួន៤ក្រុម ខណៈពូល I ដល់ P មានចំនួន៣ក្រុម។

រូមមន្តប្រកួតគឺក្រុមទាំងអស់ត្រូវប្រកួតវិលជុំប៉ះគ្នាក្នុងពូលរៀងៗខ្លួន ខណៈក្រុមដែលមានពិន្ទុច្រើនជាងគេតាមពូលទាំង១៦ និងមានឈ្មោះឡើងប្រកួតវគ្គ១៦ក្រុម និងបន្តប្រកួតវគ្គ៨ក្រុម, វគ្គ៤ក្រុម រហូតដល់វគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា សម្រាប់ពានរង្វាន់បាល់ទាត់ Soccer League ឆ្នាំ២០២៦ នេះបានចាប់ផ្តើមពិធីបើកជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា នៅកីឡដ្ឋានវិសាខា និងបានចាប់ផ្តើមប្រកួតនៅថ្ងៃទី៧ ខែមិថុនា គ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ៕




