ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រៀមប៉ះក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី សម្រាប់ប្រកួតទី២ នៃពាន​រង្វាន់ AFF Women’s Cup ២០២៦ ដោយក្រុមទាំងពីរនឹងជួបគ្នានៅម៉ោង ៣:៤៥នាទីរសៀល ក្នុងកីឡដ្ឋាន Kuala Lampur Football នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អត្ថបទពាក់ព័ន្ធ៖ ក្រុមជម្រើសជាតិនារីកម្ពុជា ឈរកំពូលតារាងពូល B បណ្តោះអាសន្ន ពានរង្វាន់ AFF Women’s Cup 2026

ចំពោះរូបមន្តប្រកួតគឺ ក្រុមចំនួន៦ ដែលស្ថិតនៅ២ពូលផ្សេងគ្នា ត្រូវប្រកួតចំនួន២ប្រកួតក្នុងពូលរៀងខ្លួន។ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ទាំង២ពូល នឹងបន្តប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

ចំពោះក្រុមដែលកំពុងរងចាំវគ្គចែកពូលជុំផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Women’s Championship 2027 រួមមាន៖ ក្រុមនារី​ ថៃ, វៀតណាម​, ហ្វីលីពីន, មីយ៉ាន់ម៉ា​ និង​អូស្ត្រាលី​។

សូមជម្រាបថាការប្រកួតពានរង្វាន់បាល់ទាត់នារី AFF Women’s Cup ឆ្នាំ២០២៦ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេសុី៕

https://troryorng.com/
Share.