ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រៀមជួបក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី សម្រាប់ប្រកួតទី២ ក្នុងពូល B ដោយនៅក្រុមទាំងពីរនឹងជួបគ្នានៅម៉ោង ៤:៣០នាទីរសៀល នៅសាលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។

កម្មវីធីប្រកួតថ្ងៃទៅ១៦ ខែកក្កដា ឆ្នាំ២០២៦ ៖

  • កម្ពុជា ៣-២ ហ្វីលីពីន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
  • ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៤:០០រសៀល

អត្ថបទពាក់ព័ន្ធ៖ SEA V Cup៖ ក្រុមបាល់ទះឥណ្ឌូណេស៊ី និងហ្វីលីពីន បញ្ចេញបញ្ជីឈ្មោះកីឡាករចុងក្រោយត្រៀមជួបកម្ពុជា

សម្រាប់រូបមន្តប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាននេះគឺ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងមានឈ្មោះឡើងវគ្គ៤ក្រុមចុងក្រោយ និងបន្តប្រកួតវគ្គផ្តាច់ព្រ័ត្រ យកជើងឯក។

សូមរំឮកថា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានផ្តល់កិច្ចសម្ភាសន៍ និងសង្កត់ធ្ងន់អំពីគោលដៅ និងរូបមន្តប្រកួតថា « ឆ្នាំនេះក្រុមដែលរួមប្រកួតនឹងមានចំណាត់ថ្នាក់ពី១ដល់៦ គិតចំនួន២ជុំ (ជុំទី១ និងជុំទី២) ក្រុមដែលមានចំណាត់ថ្នាក់ល្អ នឹង​មានកៅអីទៅ​ប្រកួត​ពាន​រង្វាន់ប្រចាំទ្វីប AVC ខណៈក្រុមជម្រើសជាតិកម្ពុជា ក៏មានក្តីរពឹងប្រជែងឱកាសនេះដែរ » ៕

Share.