ក្រសួងសុខាភិបាលបានប្រកាសថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ប្រទេសកម្ពុជា មិនមានការរកឃើញករណីឆ្លងជំងឺគ្រុនចាញ់ថ្មីនៅ ក្នុងស្រុកនោះទេ ដែលមានន័យថាអត្រា ឆ្លងក្នុងស្រុកបានធ្លាក់ចុះដល់ ១០០% ទាំងស្រុង។

ជាមួយគ្នានេះ កម្ពុជាក៏ពុំមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយចាប់តាំងពីឆ្នាំ២០១៨ មក ដែលនេះជាសមិទ្ធផលប្រវត្តិសាស្ត្រមួយកើតចេញពីប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការសុខភាពពិភពលោក (WHO) ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល «ទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ» ដើម្បីឈានទៅទទួលបានវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់ជាផ្លូវការនៅឆ្នាំ២០៣០។ បច្ចុប្បន្ន ប្រទេសយើងនៅតែបន្តប្រឈមនឹងហានិភ័យនៃការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស តាមរយៈការធ្វើបម្លាស់ទីរបស់ប្រជាជន និងការនាំចូលឆ្លងតាមរយៈសត្វស្វា ដែលទាមទារឱ្យប្រព័ន្ធសុខាភិបាលបន្តដំណើរការយ៉ាងសកម្មក្នុងការតាមដាន រុករក និងឆ្លើយតបរហ័ស ២៤ម៉ោង (real-time) នៅគ្រប់បណ្តាញសហគមន៍ និងមន្ទីរពេទ្យទូទាំងប្រទេស៕
ព័ត៌មានលម្អិតសូមអានសេចក្ដីប្រព័ត៌មាន ខាងក្រោម៖



