កំពង់ធំ៖ អភិបាលស្រុកស្ទោង អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ រួមគ្នាដាំឈើដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន។

លោក សាយ គឹមឡម ថ្លែងដូច្នេះក្នុងពិធីយុទ្ធនាការដាំកូនឈើនៅផ្លូវ ចូលទៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង,ខេកំពង់ធំ
ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៦។

លោកបញ្ជាក់ថាការដាំដើមឈើនេះក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ធម្មជាតិ និងការថែរក្សាការពារបរិស្ថានរស់នៅ ការប្តេជ្ញាចិត្តលើការងារបរិស្ថាន និងការអភិវឌ្ឍបៃតងព្រោះដើមឈើ គឺជាប្រភពជីវិត និងជាខែលការពារធម្មជាតិដ៏មានតម្លៃមិនអាចខ្វះបាន។

លោកបន្តថាការដាំដើមឈើប្រណិតៗដូចជា គ្រញូង ធ្នង់ បេង និងនាងនួន ជាដើម មិនត្រឹមតែជួយដល់កិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្សល់ទុកនូវកេរ្តិមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
«ការដាំកូនឈើមួយដើម គឺស្មើនឹងការបង្កើតសួតធម្មជាតិមួយសម្រាប់សហគមន៍របស់យើង ហេតុនេះបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនទាំងអស់ ចូលរួមដាំដើមឈើនៅតាមគេហដ្ឋាន តាមសាលារៀន និងទីសាធារណៈឱ្យបានគ្រប់ៗគ្នា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការរួមគ្នាថែរក្សា ការពារកូនឈើទាំងនោះឱ្យបានលូតលាស់ធំធាត់ល្អ។

ទន្ទឹមគ្នានេះ លោកនាយក លោកគ្រូអ្នកគ្រូ និងយុវជន សិស្សានុសិស្សបានបង្ហាញនូវទឹកចិត្តរំភើបសប្បាយរីករាយ ដោយស្នាមញញឹម និងសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមដាំកូនឈើជាមួយថ្នាក់ដឹកនាំ។


បងប្អូនបានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក សាយ គឹមឡម ដែលជានិច្ចកាលតែងតែ យកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន តែងតែបំផុសគំនិត និងដឹកនាំសកម្មភាពសម្អាតអនាម័យ និងដាំកូនឈើជាប្រចាំ ការយកចិត្តទុកដាក់លើការថែទាំឈើប្រណិត ជំរុញឱ្យមានការអភិរក្ស និងដាំដុះឡើងវិញនូវប្រភេទឈើកម្រៗ ដែលកំពុងប្រឈមនឹងការបាត់បង់
 និងបានជួយសម្របសម្រួល ផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី ព្រមទាំងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យសាលារៀនមានបរិស្ថានសិក្សាល្អ មិត្តភាព និងបៃតង ។

សូមបញ្ជាក់ថា ការដាំដើមឈើប្រណីតនៅក្នុងឱកាសនេះជាប្រភេទឈើធ្នង់ដែលមានចំនួនជាង៩0ដើម និងមានកាចូលរួម
ពីមន្ត្រីរាជការកងកម្លាំង លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើន។
អត្ថបទ៖ កំពង់ធំ

Share.