ពិធីចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក) បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែកក្កដា រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

តាមរយៈគម្រោង OSA នេះ រដ្ឋាភិបាលជប៉ុននឹងផ្តល់ជូននូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។

ភាគីជប៉ុនបានរំពឹងទុកថា គម្រោងជំនួយសន្តិសុខផ្លូវការនេះ នឹងចូលរួមលើកកម្ពស់សមត្ថភាពសន្តិសុខ ព្រមទាំងសមត្ថភាពរារាំងរបស់កម្ពុជា ហើយវាក៏នឹងរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិផងដែរ៕

https://troryorng.com/
Share.