ក្រុមបាល់ទាត់ជម្រើសជាតិគោជល់ អេស្ប៉ាញ បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ បន្ទាប់​ពី​យក​ឈ្នះ​ក្រុមជម្រើសជាតិ ពពកស អាហ្សង់ទីន ក្នុង​លទ្ធផល ១ទល់និង០ ក្រោយ ​ចំណាយ​ពេល​ពេញ ១២០​នាទី កាល​ពី​រាត្រី ម៉ោង ២:០០រំលងអាធ្រាត្រ ថ្ងៃទី១៩ កក្កដា ២០២៦ ក្នុងកីឡដ្ឋាន MetLife ទឹក​ដី​សហរដ្ឋអាមេរិក។

ក្រុមបាល់ទាត់ជម្រើសជាតិគោជល់ អេស្ប៉ាញ ក្រោម​ការដោយលោក Luis de la Fuente ​ទម្រង់លេងបែបទំនើប និងប្រសិទ្ធភាព ដោយ​បាន​ផ្លាសប្ដូរ​ការ​លេងទម្រង់​ Tiki-Taka បែបចាស់ មកជាការលេងវាយសម្រុកលឿន មានប្រសិទ្ធភាព និងច្បាស់ការណ៍នៅតំបន់គ្រោះថ្នាក់។

ការជឿជាក់លើកីឡាករវ័យក្មេង ដូច​ជា Lamine Yamal Pau Cubarsi និង Nico Williams គាត់លេចធ្លោខ្លាំងក្នុងការផ្តល់ឱកាស និងកសាងទំនុកចិត្តដល់យុវជនឆ្នើមៗ រួមផ្សំជាមួយកីឡាករដែលមានបទពិសោធន៍ ធ្វើឱ្យក្រុមមានតុល្យភាពទាំងកម្លាំង និងស្មារតី។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏តានតឹងជាមួយអាហ្សង់ទីន រហូតឈានដល់ថែមម៉ោង ១២០ នាទី បង្ហាញឱ្យឃើញថា សមាជិកទាំង​មូល​របស់​ក្រុម​អេស្ប៉ាញ ​អាចរក្សាល្បឿន និងសម្ពាធរហូតដល់នាទីចុងក្រោយ។ វិន័យការពារ និងភាពអត់ធ្មត់ ការរក្សាសំណាញ់ទីមិនឱ្យធ្លាយ ក្រោមសម្ពាធពីតំបន់ប្រយុទ្ធរបស់អាហ្សង់ទីន គឺជាគន្លឹះចម្បងក្នុងការឈ្នះពាន។

សូម​រំលឹក​ថា សម្រាប់​ជ័យ​ជម្នះ​ជាម្ចាស់​ពាន​របស់​អេស្ប៉ាញនេះ​ដែល ​គឺ​ជាការ​ចារឈ្មោះ ជាលើកទី២ របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដោយ​លើកទី១ ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ២០១០ រំលង់​បាន​១៦ អេស្ប៉ាញ់ បាន​ស្គាល់​រស់​ជាង​ជាម្ចាស់​ជើង​ឯក​ជាថ្មីម្ដង​ទៀត៕

Share.