បន្ទាប់​ពី​សាងប្រវត្តិសាស្ត្រថ្មី នៅ​ទឹក​ដីហ្វីលីពីន ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវ​បន្ត​ភារកិច្ចមួយ​ទៀត នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់បាល់ទះ SEA V Cup លើកទី៦ ឆ្នាំ២០២៦ ជើង​ទី២ នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី២២ ខែកក្កដានេះ ជាមួយ​ម្ចាស់​ផ្ទះឥណ្ឌ​ូណេស៊ី វេលាម៉ោង ៧:០០នាទីយប់។

ក្នុង​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​ពានរង្វាន់បាល់ទះ SEA V Cup លើកទី៦ ជើង​ទី២ ឆ្នាំ២០២៦ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន និងក្រុមខ្លាំងឥណ្ឌូណេស៊ី។

ក្រុម​បាល់ទះជម្រើសជាតិ​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេសឥណ្ឌូណេស៊ី ត្រៀម​ការប្រកួត​ជើង​ទី២ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​រួម​មាន៖

  • ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៧:០០យប់
  • ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៧:០០យប់៕
Share.