ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិនារីសិង្ហបុរី ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ AFF Women’s Cup ២០២៦ នៅម៉ោង ៣:៤៥នាទីរសៀល ក្នុងកីឡដ្ឋាន Kuala Lampur Football នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្នុងដំណើរ នៃពានរង្វាន់ AFF Women’s Cup ២០២៦ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយឥណ្ឌូណេស៊ី និងទីម័រ ខាងកើត។ បញ្ចប់វគ្គជម្រុះក្នុងពូល ឈរលេខ១ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបក្រុមនារីឡាវ តែត្រូវបរាជ័យ ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី១៩ កក្កដា ២០២៦។
ដូចនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវមានភារកិច្ចនៅរសៀលនេះ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយសិង្ហបុរី។ សូមជម្រាបថាការប្រកួតពានរង្វាន់បាល់ទាត់នារី AFF Women’s Cup ឆ្នាំ២០២៦ បានចាប់ផ្តើមពីថ្ងៃទី១០កក្កដា នឹងបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅប្រទេសម៉ាឡេសុី៕


