តាមសុំណូមពរប្អូនៗជាយុវជន តាមបណ្តាលក្រុមក្នុងឃុំនីមួយៗ និងដើម្បីបណ្តុះស្មារតីសាមគ្គីភាព មិត្តភាពយុវជន គណះកម្មការរៀបចំនៃកាប្រកួត កីឡាបាល់ទាត់ពានរង្វាន់មិត្តភាពមហាជន ប្រចាំស្រុកល្វាឯម ឆ្នាំ២០២៦ បាន​ចេញ​សេចក្ដីជូនដំណឹងដល់បងប្អូនៗ ដែលជាប្រធានក្រុម ក្លឹប តាមបណ្តាលឃុំក្នុងស្រុកល្វាឯម ពីការរៀបចំនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពមហាជន ប្រចាំស្រុកល្វាឯម ២០២៦ ដែលនឹងប្រព្រិត្តទៅនៅដើមសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២៦ នាពេលខាងមុខ។


កាលបរិច្ឆេទលក់ និងទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ការចាប់ឆ្នោតប្រកួត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៨ ព្រឹក នៅសាលប្រជុំ វិហស ទឹកឃ្លាំង ។ ទីកន្លែងប្រកួត : វិទ្យាល័យ ហ៊ុនសែន ទឹកឃ្លាំង។ ក្រុមដែលមានសិទ្ធចូលរួមប្រកួត ត្រូវជាក្រុមដែលមានអ្នកដឹកនាំ និងកីឡាករច្បាស់លាស់ ។ ការប្រកួតរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ) ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​អាច​សេចក្ដីជូន​ដំណឹង​ខាង​ក្រោយ៖

Share.