ចញ្ចប់សប្ដាហ៍ទី១ នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) វគ្គជម្រុះក្នុងពូល នៅថ្ងៃទី២១ -២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមទាំងអស់ស៊ុតបញ្ចូលទីគ្នាសរុប ២១គ្រាប់។

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) មាន ១៩ក្រុម តំណាងរាជធានី-ខេត្តទាំង១៩ ចែកចេញជា ៥ពូល ពូល ក មាន ៣ក្រុម ខណ:ពូល ខ ដល់ពូល ង មាន ៤ក្រុម។
ការប្រកួត គ្រោងចាប់ផ្ដើមប្រកួតប្រជែងចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងបញ្ចប់វគ្គជម្រុះក្នុងពូលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមកំពូលតារាង និងក្រុមលេខ២ល្អ ចំនួន ៣ក្រុមឡើងទៅកាន់វគ្គ ៨ក្រុម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លេងចំនួន ២ជើង ស្របពេលវគ្គផ្ដាច់ព្រ័ត្រ នឹងរកឃើញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បានទៅលើក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ អូលាំពិក នារាត្រីថ្ងៃទី២១ ធ្នូ ២០២៥។
ប្រវត្តិក្រុមដែលធ្លាប់ឈ្នះជើងឯកថ្នាក់ខេត្ត រួមមាន៖
- ២០១៨៖ សាលាបាល់ទាត់ជាតិបាទី
- ២០១៩៖ ត្បូងឃ្មុំ
- ២០២០៖ ព្រៃវែង
- ២០២១៖ កោះកុង
- ២០២២៖ ភ្នំពេញហ្គាឡាក់ស៊ី
- ២០២៣-២៤៖ កំពង់ចាម
- ២០២៤-២៥៖ ត្បូងឃ្មុំ
- ២០២៥-២៦៖ កំពង់ចាម៕


