ភ្នំពេញ៖ សាលារៀនហ្គ្រែនវីយូ (Grandview School) បានរៀបចំ «ពិធីបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦» ព្រមទាំងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សា និងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សឆ្នើម ចំនួន២ថ្នាក់ គឺថ្នាក់មត្តេយ្យកំរិត៣ និង ថ្នាក់ទី៣ សរុបទាំងអស់ ៨០នាក់ ស្រី៥៣នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស (IFL)។


ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ រៀបចំឡើងដើម្បីអបអរសាទរនូវសមិទ្ធផលសិក្សា និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សគ្រប់កម្រិតសិក្សា ឆ្នាំសិក្សាកន្លងមក ដោយមានការចូលរួមពីសំណាក់គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅ​ក្នុង​ពិធី​ដ៏អធិកអធមនេះ អាណាព្យាបាល មាតាបិតា បានបង្ហាញពីអារម្មណ៍រំភើបរីករាយ​ ក្នុងថ្ងៃជោគជ័យរបស់កូនៗ ដែល​ជាថ្ងៃដ៏មានន័យ និងពោរពេញដោយស្នាមញញឹម បន្ទាប់ពីបានឃើញកូនៗជាទីស្រឡាញ់ ឡើងទទួល វិញ្ញាបនបត្របញ្ចប់ការសិក្សា ដោយជោគជ័យនៅ សាលារៀនហ្គ្រែនវីយូ (Grandview School)។ ក្នុងនាមជាឪពុកម្តាយ គ្មានអ្វីដែលធ្វើឱ្យយើងមានសេចក្តីសុខ និងមោទនភាពជាងការបានឃើញការលូតលាស់ ទាំងចំណេះដឹង សីលធម៌ និងភាពក្លាហានរបស់កូនៗក្នុងថ្ងៃនេះឡើយ។


ពេលវេលាកន្លងផុតទៅយ៉ាងរហ័ស ពីក្មេងតូចៗដែលធ្លាប់តែអៀនប្រៀន និងកាន់កាបូបដើរចូលសាលាដំបូងៗ ពេលនេះពួកគេគឺជាយុវជន-យុវតីដែលមានភាពជឿជាក់ និងមានមូលដ្ឋានគ្រឹះចំណេះដឹងយ៉ាងរឹងមាំ។ ការទទួលបានវិញ្ញាបនបត្រនាថ្ងៃនេះ មិនត្រឹមតែជាលទ្ធផលនៃការខិតខំប្រឹងប្រែង រៀនសូត្រយប់ថ្ងៃរបស់កូនៗប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃជីវិតឆ្ពោះទៅរកក្តីស្រមៃដ៏សមប្រកបនាពេលអនាគត។

ក្នុង​នោះ​ដែរ អាណាព្យាបាល មាតាបិតា បាន​លើកឡើង​ថា ភាពជោគជ័យរបស់កូនៗនៅថ្ងៃនេះ មិនអាចកាត់ផ្តាច់ចេញពីការលះបង់ និងការយកចិត្តទុកដាក់ខ្ពស់របស់សាលា សាលារៀនហ្គ្រែនវីយូ (Grandview School)
លោកគ្រូ-អ្នកគ្រូ ដែលបានផ្ទេរចំណេះដឹង ប្រៀបដូចជាអាណាព្យាបាលទីពីរ ប្រៀមប្រដៅដោយក្តីស្រឡាញ់ ភាពអត់ធ្មត់ និងបំផុសគំនិតច្នៃប្រឌិតដល់កូនៗ។

ថ្លែង​ក្នុង​ពិធពិធីប្រគល់សញ្ញាបត្រ និងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សឆ្នើមលោកស្រី អំ គន្ធី នាយិកាសាលា រៀនហ្គ្រែនវីយូ (Grandview School) បាន​មាន​ប្រសាសន៍​ថា៖ « សេចក្តីសុខចេញមកតាមរយៈស្នាមញញឹមរបស់លោកប៉ា អ្នកម៉ាក់ ក៏ដូចជាកូនៗទាំងអស់គ្នា ហើយអ្នកគ្រូវិញក៏មានសេចក្តីសុខជាពន់ពេកណាស់ ដែលបានរៀបចំ ក៏ដូចជាចូលរួមនៅក្នុងកម្មវិធីដ៏ពិសេសវិសាលរបស់កូនៗ នាថ្ងៃនេះ។


លោកស្រី អំ គន្ធី បាន​បន្ត​ថា នេះគឺជាឆ្នាំទី៥ ពេញលេញរបស់សាលារៀនហ្គ្រែនវីយូ ដែលយើងរៀបចំកម្មវិធីទទួលវិញ្ញាបនបត្របញ្ចប់ភូមិសិក្សា ពាក់កណ្តាលភូមិសិក្សា និងប្រគល់ពានរង្វាន់សិស្សពូកែជូនដល់កូនៗទាំងអស់គ្នា។ អ្នកគ្រូសប្បាយចិត្តខ្លាំង ពេល​ឃើញវត្តមានរបស់លោកប៉ា អ្នកម៉ាក់ លោកបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមនៅក្នុងកម្មវិធីរបស់សាលា។ ការចូលរួមរបស់លោកប៉ា អ្នកម៉ាក់ គឺជាផ្តល់កិត្តិយសខ្លាំង និងមានតម្លៃព្រោះថាកូនៗបន្ទាប់ពីការរៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូហើយ គាត់ពិតជាត្រូវការការជួយជ្រោមជ្រែងពីសំណាក់លោកប៉ា អ្នកម៉ាក់។

លោកស្រី អំ គន្ធី នាយិកាសាលា រៀនហ្គ្រែនវីយូ (Grandview School)

លោកស្រីនាយិកា បាន​វន្ថែម​ថា សម្រាប់​ឆ្នាំសិក្សា២០២៥-២៦ យើងមានកម្មវិធីមួយដែលថ្មី ទើបតែដាក់ចូលឆ្នាំសិក្សានេះដែរ គឺកម្មវិធីសិក្សាហែលទឹករៀបចំឡើងគឺដើម្បីជួយឱ្យកូនៗគាត់មានជំនាញជួយខ្លួនឯងនៅពេលដែលគាត់ទៅតំបន់ណាដែលមានទឹក ឬក៏កន្លែងណាដែលមានទឹកជំនន់កើតឡើង ក៏ដូច​ជាជួយសង្គ្រោះជីវិតអ្នកដទៃ។
សម្រាប់​គម្រោង ឬក៏ផែនការសម្រាប់ឆ្នាំសិក្សាថ្មីសាលារៀន ហ្គ្រែនវីយូ នឹងបន្ថែមកម្មវិធីចំនួន៣ ជូនកូនៗ៖
កម្មវិធីទី១ គឺកម្មវិធីភាសាចិន កម្មវិធីទី២ ទាក់ទងជាមួយនិងបំណិនជីវិត គឺកម្មវិធីរៀនចំអិនម្ហូប។
កម្មវិធីទី៣ មួយទៀតគឺកម្មវិធីរៀនតន្ត្រី។

លោកស្រីនាយិកា បាន​បញ្ជាក់ថា ការ​បញ្ចូលកម្មវិធីទាំង​នេះ​ ដើម្បីឱ្យកូនៗមានពេលវេលាសម្រាកខួរក្បាល កំពុង​តែគិតពី​ការ​សិក្សា​ប្រចាំថ្ងៃ អាច​មាន​ពេល​​បង្កើត​ពេល​វេលាល្អៗជាមួយ​មិត្តភក្តិ​ក្នុង​ថ្នាក់​រៀន។ ដោយ​ឡែក​សម្រាប់​មុខវិជ្ជាចំអិនម្ហូបនេះគឺសំខាន់ខ្លាំងណាស់ នៅពេលដែលកូនៗរៀនចប់ថ្នាក់ទី១២ ហើយគាត់ចង់បន្តទៅសាកលវិទ្យាល័យនៅក្រៅប្រទេស គាត់ត្រូវតែចេះចំអិនម្ហូប ហើយក៏អាចជាការ​ជួយកាត់​បន្ថយបន្ទក់ម៉ាក់ប៉ា ពិសេស​ចំណេញទាំងសុខភាព ចំណេញទាំងថវិកា។

Teacher Richard

ក្នុង​នោះ​ដែល Teacher Richard ដែល​ជាគ្រូបរទេស​នៅសាលារៀនហ្គ្រែនវីយូ (Grandview School) បាន​បង្ហាញ​អារម្មណ៍ពោរពេញទៅដោយភាពសប្បាយរីករាយ មោទនភាព និង​បានទទួលស្គាល់នូវការខិតខំប្រឹងប្រែង ការលូតលាស់ និងសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ។ លោកអរគុណយ៉ាងជ្រាលជ្រៅចេញពីចិត្តចំពោះអាណាព្យាបាល និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលអត់ធ្មត់ លើកទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់អស់លោកអ្នកក្នុងការណែនាំសិស្សានុសិស្សងគ្រប់ជំហាន។ ជោគជ័យរបស់ពួកគេនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្រដែលលោកគ្រូ អ្នក​គ្រូ បានផ្តល់ឱ្យពេញមួយឆ្នាំ។


Teacher Richard បាន​សម្ដែង​ការអបអរសាទរចំពោះការសម្រេចបាននូវជោគជ័យដ៏សំខាន់ ដែល​កើត​ចេញ​ពីការប្តេជ្ញាចិត្ត ភាពអត់ធ្មត់ និងឆន្ទៈរបស់​កូន​ៗក្នុងការរៀនសូត្រ ផង​ដែរ។ ការសិក្សាភាសាអង់គ្លេស ព្រមទាំងការអភិវឌ្ឍជំនាញភាសាខ្មែរ និងភាសាចិនបន្ថែមទៀតនោះ គឺជាសមិទ្ធផលដ៏អស្ចារ្យដែលទាមទារឱ្យមានការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់ខ្ពស់។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កូន​ៗបានលូតលាស់លើច្រើនវិស័យ បានពង្រឹងចំណេះដឹង បង្កើនទំនុកចិត្ត រៀនដោះស្រាយបញ្ហា សហការគ្នាក្នុងថ្នាក់ និងបង្កើតមិត្តភាពដែលធ្វើឱ្យជីវិតសិក្សាមានន័យ។ សមិទ្ធផលទាំងនេះមានសារៈសំខាន់មិនចាញ់មេរៀនដែល​មាន​ក្នុង​ថ្នាក់ឡើង។


ជាចុង​បញ្ចប់អាណាព្យាបាល មាតាបិតា បាន​ថ្លៃអំណរគុណដល់​គណៈគ្រប់គ្រងសាលា ដែលបានបង្កើតបរិយា​កាសសិក្សាដ៏ល្អប្រសើរ បំពាក់ដោយកម្មវិធីសិក្សាទាន់សម័យ និងការយកចិត្តទុកដាក់លើសុវត្ថិភាព និងការលូតលាស់ផ្នែកផ្លូវចិត្តរបស់សិស្សគ្រប់រូប។ ទោះបីជាត្រូវឈានជើងចូលវគ្គថ្មីនៃការសិក្សា ឬដំណើរជីវិតនាពេលខាងមុខបែប​ណា​ក៏ដោយ អាណាព្យាបាល មាតាបិតាបាន​បង្ហាញ​ភាព​ជឿជាក់លើសសាលារៀនហ្គ្រែនវីយូ (Grandview School) និងអាច​នាំយកនូវការអប់រំដ៏ល្អ ឈាន​ទៅរក​ការ​កសាងអនាគតឱ្យរស្មីភ្លឺស្វាង។

សាលារៀនបង្កើតឡើងនៅឆ្នាំ២០២០ រហូតដល់ពេលនេះមានរយៈពេល ៦ឆ្នាំ ។ នេះជាការទទួលវិញ្ញាបនបត្របញ្ចប់ភូមិសិក្សាលើកទី ៥ផងដែរ ដោយសារសាលាកាត់ឆ្នាំទទួលសញ្ញាបត្រសម័យកូវីដ។

សម្រាប់ព័ត៌មានលម្អិត លោក លោកស្រី អាចអញ្ជើញមកសាលាផ្ទាល់ដើម្បីសាកសួរព័ត៌មាន ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ (+855)70/78 438 439
ទីតាំងសាលា: https://maps.app.goo.gl/skDbANHF5stk1nE18
អាសយដ្ឋាន: #250, Street 201, Sangkat Kilometer 6, Phnom Penh

Share.