បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតគ្រឿងញៀនសង្ស័យជាង៧០០ក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយកម្លាំងនគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលស្រុកបវេល ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្ត្រី២នាក់ រួមមាន៖១- ឈ្មោះ ចន ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ២- ឈ្មោះ លី ចិត្រ្តា ហៅកា ភេទស្រី អាយុ៣២ឆ្នាំ៣- ឈ្មោះ ផាន់ ស៊ីហុង ភេទប្រុស អាយុ៣០ឆ្នាំ៤- ឈ្មោះ យាំ គឹមឡុង ភេទប្រុស៥- ឈ្មោះ ឆាយ ស៊ីង ភេទស្រី អាយុ២០ឆ្នាំជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣ថង់ មានទម្ងន់សរុបជាង៧០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ថង់សម្រាប់ច្រករំលែក សម្ភារៈប្រើប្រាស់គ្រឿងញៀន ទូរស័ព្ទដៃ១១គ្រឿង កាំបិតកែច្នៃ៣ដើម ប្រាក់រៀល១.៨០០.០០០រៀល និងម៉ូតូ៣គ្រឿង។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ កណ្តាល

