ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅសល់ ២ប្រកួតទៀតក្នុងដៃ មុនបញ្ចប់វគ្គជម្រុះក្នុងពូល ក្នុងពានរង្វាន់ ASEAN Championship ឬ HYUNDAI CUP 2026 ស្របពេល ២ប្រកួតរួមមកកម្ពុជា មិនទាន់រកបានជ័យជម្នះឡើង។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងក្រុមឈ្នះទីម័រខាងកើតក្នុងពានរង្វាន់ ASEAN Championship ឬ HYUNDAI CUP 2026។
ចំពោះលទ្ធផលនឹងកម្មវិធីប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា រួមមាន៖
- ថ្ងៃទី២៤ កក្កដា ២០២៦៖ កម្ពុជា ១-២ សិង្ហបុរី នៅពហុកីឡដ្ឋានជាតិមរតតេជោ
- ថ្ងៃទី២៧ កក្កដា ២០២៦៖ ឥណ្ឌូណេស៊ី ៥-១ កម្ពុជា នៅកីឡដ្ឋាន Pakansari Stadium
- ថ្ងៃទី៣ សីហា ២០២៦៖ កម្ពុជា ប្រកួតជាមួយ ទីម័រ ខាងកើត នៅពហុកីឡដ្ឋានជាតិមរតតេជោ
- ថ្ងៃទី៧ សីហា ២០២៦៖ វៀតណាម ប្រកួតជាមួួ កម្ពុជា នៅកីឡដ្ឋាន Mỹ Đình National Stadium
សម្រាប់តារាងចំណាត់ថ្នាក់បច្ចុប្បន្ន រួមមាន៖
- សិង្ហបុរី ២ប្រកួត មាន ៦ពិន្ទុ
- វៀតណាម ១ប្រកួត ៣ពិន្ទុ
- ឥណ្ឌូណេស៊ី ១ប្រកួត ៣ពិន្ទុ
- កម្ពុជា ២ប្រកួត ០ពិន្ទុ
- ទីម័រ ខាងកើត ២ប្រកួត ០ពិន្ទុ

ព្រឹត្តិកាណ៍ប្រកួតបាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។
គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។
- វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
- Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ថៃ គ្រងជើងឯកបានច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕


