គិត​មកដល់​បច្ចុប្បន្ន​តារាចម្រៀង​ស្រី ស៊ឹម ថៃ​ណា មាន​វ័យ ៣០ ក្រាស់​ទៅហើយ តែបើ​និយាយ​ពី​រឿងរ៉ាវ​ស្នេហា តារា​ស្រី​សម្បូរ​សាច់​ទ្រូង​រូបនេះ ហាក់ដូច​ស្ងាត់ឈឹង គ្មាន​ឮសូរ​ដំណឹង​អ្វី​បន្ដិច​សោះ ខណៈដែល​មិត្ត​ភ័​ក្ដ​ធ្លាប់​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ជាមួយគ្នា​កន្លងមក សុទ្ធ​តែមាន​គូ និង​មាន​ខ្លះទៀត មានកូន​ប្រលែង​លេង​ឱ្យ​បាត់​អផ្សុក​អស់​ទៅហើយ ក៏ប៉ុន្ដែ​កញ្ញា​វិញ​នៅ​មិនទាន់​រកឃើញ​គូគ្រង​នៅឡើយ​ទេ។

កញ្ញា ស៊ឹម ថៃ​ណា បាន​រៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​គូគាប់​ទ្រនាប់​ដួងចិត្ត​យ៉ាង​ដូច្នេះ​ថា៖ «គូ ​prank ជួប​ហើយ នៅឡើយ​គូព្រេង😝២១.១១.២០២១»។ មួយ​ឃ្លា​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​លាន់មាត់​ថា «មើល​ម៉ែ​គេ​ផង ៤២ តែ​ដូច២៥» តែ​ពាក្យ​បង្អាប់​លេង​នេះ បាន​ស្ដែង​ពី​អារម្មណ៍​ថា មកពី​តារា​ស្រី​រូបនេះ ពូកែ​ថែរក្សា​សម្រស់ ទើប​ធ្វើឱ្យ​រូបសម្បត្តិ​នៅ​ក្មេង​ជាង​វ័យ។ កញ្ញា ស៊ឹម ថៃ​ណា បាន​ជាប់​រហស្សនាម​ពី​មហាជន​ទៅ​ហៅថា ជា​តារា​ស្រី​នៅតែមាន​ភាព​ទាក់ទាញ ជាពិសេស​នៅពេល​នាង​តុបតែង​ខ្លួន​បែប​សិច​ស៊ី​ជាមួយនឹង​ការបង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់ ធ្វើឱ្យបុរសៗឃើញ​ហើយ​មើល​សឹង​ភ្លឹក​ភ្នែក។

មកដល់​សព្វ​ថៃ​នេះ គេ​បានដឹងថា កញ្ញា ស៊ឹម ថៃ​ណា បានប្រកាស​ខ្លួន​ជា​តារាចម្រៀង​ឯករាជ្យ​មួយរូប បន្ទាប់ពី​ចាកចេញ​ពី​ផលិតកម្ម​ចាស់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ។ សព្វថ្ងៃ​សង្កេតឃើញថា​ការងារ​សិល្បៈ​របស់​កញ្ញា​មិនសូវ​កក្រើក​ដូច​មុន ក៏ប៉ុន្ដែ​កញ្ញា​ក៏មាន​មុខរបរ​បន្ទាប់​បន្សំ​របស់ខ្លួន​ផងដែរ។

ទោះបីជា​រហូតមកទល់​ពេល កញ្ញា ស៊ឹម ថៃ​ណា នៅ​មិនទាន់​រកឃើញ​គូព្រេង​ក៏ពិតមែន តែ​ជីវិត​ឯកជន​របស់​កញ្ញា នៅតែ​មើលទៅ​រីករាយ ហើយ​មានតែ​ស្នាមញញឹម​បង្ហាញ​ដាក់​អ្នកគាំទ្រ​ជានិច្ច៕

Share.