លោក Peter Koo នាយកប្រតិបត្តិ នៃក្រុមហ៊ុនលីគកំពូលកម្ពុជា (CPL) បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងជួបពិភាក្សាការងារជាមួយតំណាងលីគកំពូលឥណ្ឌូនេស៊ី (I.League) កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ជំនួបផ្លាស់ប្តូរបទពិសោធន៍នោះ គឺបានផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង និងការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យបាល់ទាត់អាជីព នៃប្រទេសទាំងពីរក្នុងនោះដែរ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមានការគ្រប់គ្រង និងដឹកនាំលីគបាល់ទាត់អាជីពប្រកបដោយចីរភាព និងយុទ្ធសាស្ត្របង្កើនការចូលរួមពីអ្នកគាំទ្រ រួមទាំងការប្រមូល និងប្រើប្រាស់ទិន្នន័យដើម្បីលើកកម្ពស់គុណភាពនៃការប្រកួត ជាដើម៕




