ទោះបីបើកឆាក២ប្រកួតធ្វើមិនល្អ ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (គោព្រៃកម្ពុជា) មានកំណត់ត្រាប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការជួបប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត (Timor-Leste) ដោយក្រុមជម្រើសជាតិកម្ពុជាតែងតែរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្រប់ការប្រកួតទាំងអស់ក្នុងចំណោមជំនួប ១០លើកចុងក្រោយ។

ជំនួប១០លើកកន្លងរវាងកម្ពុជា ទល់នឹង ទីម័រខាងកើត៖

  • ១៧ ធ្នូ ២០២៤ (ASEAN Championship)៖ កម្ពុជា ២ – ១ ទីម័រខាងកើត
  • ០២ មិថុនា ២០២២ (មិត្តភាពអន្តរជាតិ)៖ កម្ពុជា ២ – ១ ទីម័រខាងកើត
  • ១២ តុលា ២០១៨ (មិត្តភាពអន្តរជាតិ)៖ កម្ពុជា ២ – ២ ទីម័រខាងកើត
  • ២១ តុលា ២០១៦ (AFF Championship)៖ កម្ពុជា ៣ – ២ ទីម័រខាងកើត
  • ២៩ ឧសភា ២០១៦ (មិត្តភាពអន្តរជាតិ)៖ កម្ពុជា ២ – ០ ទីម័រខាងកើត
  • ១៦ តុលា ២០១៤ (AFF Championship)៖ ទីម័រខាងកើត ៣ – ២ កម្ពុជា
  • ០៥ តុលា ២០១២ (AFF Championship)៖ ទីម័រខាងកើត ៥ – ១ កម្ពុជា
  • ២៤ តុលា ២០១០ (AFF Championship)៖ កម្ពុជា ៤ – ២ ទីម័រខាងកើត
  • ១៩ តុលា ២០០៨ (AFF Championship)៖ ទីម័រខាងកើត ២ – ២ កម្ពុជា
  • ២០ វិច្ឆិកា ២០០៦ (AFF Championship)៖ កម្ពុជា ៤ – ១ ទីម័រខាងកើត

ការប្រកួតបន្ទាប់ក្នុងដីនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទល់នឹងទីម័រខាងកើត ម៉ោង៧:០០យប់ ពានរង្វាន់ ASEAN Hyundai Cup 2026។

បច្ចុប្បន្នទាំងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងទីម័រខាងកើត មិនទាន់មានពិន្ទុដូចគ្នាក្រោយបើកឆាក២ប្រកួត ចាញ់ទាំង២ប្រកួត៕



Share.