ក្នុង​ដ​ំណើរ​ទៅ​ចូល​រួម​ប្រកួត​តំណាង​កម្ពុជា លើឆាកអន្តរជាតិលើក​ដំបូង​របស់​ក្រុម​ជើង​ឯក​ MPLKH ​ក្រុម​ Pro Esports បាន​បញ្ចប់​ភារកិច្ច​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៥-៨ ជាមួយ​ប្រាក់​រង្វាន់ ១០ម៉ឺនដុល្លារ ក្រោយ​បរាជ័យ​ក្រោយ​ថ្វីដៃ​របស់​ក្រុម Yangon Galacticos មីយ៉ាន់​ម៉ា នៅវគ្គ ៨ក្រុម Knockout Stage កាល​ពី​ថ្ងៃទី២៩ កក្កដា ២០២៦។

យ៉ាង​ណាវិញ​សម្រាប់​វត្តមាន​របស់​ក្រុម​ Pro Esports ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2026 ឬ MSC 2026 ក៏​ធ្វើ​បាន​យ៉ាង​ល្អ​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​មក​ពី​ម៉ាឡេស៊ី Selangor Red Giants ២១ ចាញ់​ក្រុម Yangon Galacticos មីយ៉ាន់​ម៉ា ២-០ និងក្រុម Entity7 មក​ពី​ប្រទេសប៉េរូ ២-០ និង​ចាញ់​ក្រុម Yangon Galacticos មីយ៉ាន់​ម៉ា ៣-០។

សម្រាប់​ព្រឹត្តិការណ៍ MLBB Southeast Asia Cup 202៦ ដែលបារាំង ធ្វើ​ជា​ម្ចាស់​ផ្ទះ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ គឺ​ជាលើកទី៩ ជាការ​ប្រកួតប្រភេទកីឡាអេឡិចត្រូនិកលក្ខណៈអាជីព (Pro Team) មាន​ចំនួន ២៥ក្រុមចូល​រួម​ ដែល​មក​ពី​ជុំ​វិញ​ពិភពលោក ជាមួយ​ប្រាក់​រង្វាន់​សរុបជាង ៣លាន​ដុល្លារ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ MLBB Southeast Asia Cup ឬ MSC ក្រុម​ដែល​តំណាង​កម្ពុជា ធ្លាប់​បាន​ចូល​រួម​ចំនួន ៦លើក លើកទី១ ២០១៩ ក្រុម Diversity Helheim ចំណាត់​ថ្នាក់ ១១-១២ លើកទី២ ២០២១ ក្រុម Impunity KH ចំណាត់​ថ្នាក់ ៥-៦ លើកទី៣ ២០២២ ក្រុម Impunity និង See You Soon ចំណាត់​ថ្នាក់ ៩-១២ លើទី៤ ២០២៣ ក្រុម BURN x FLASH ចំណាត់​ថ្នាក់ ៤ លើកទី៥ ក្រុម See You Soon ចំណាត់​ថ្នាក់ ៥-៨ លើកទី៦ ក្រុម CFU Gaming ចំណាត់​ថ្នាក់ ៩ លើកទី៧ ក្រុម PRO Esports ចំណាត់​ថ្នាក់​លេខ៨៕

Share.