
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា (CPL) នឹងរៀបចំពិធីចាប់ឆ្នោតផ្លូវការ និងប្រកាសបើករដូវកាលថ្មីលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ស្ទូឌីយ៉ូស្ទឹងមានជ័យ)។
សមាភាពក្រុមចូលរួមមានចំនួន ១១ក្លិបរួមមានដូចជា៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា។

លីគកំពូលកម្ពុជា Cambodian Premier League ឆ្នាំ២០២៦/២៧ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុននេះ។ ចំពោះព័ត៌មានបន្ថែមនឹងប្រកាសផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕

