អ្នកនាង យក់ ឋិត​រដ្ឋា និង​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​រឹតបន្តឹង​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នក​ទាំងពីរ​អស់​រយៈពេល១២ឆ្នាំ​មកហើយ ហើយ​ដើម្បី​រក្សា​ចំណងស្នេហា​អមតៈ​ឱ្យ​កាន់តែ​រឹងមាំ​កាលពីពេលថ្មីៗនេះ គេ​ឃើញ​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ដឹក​ដៃ​ម្ដាយ​របស់​កូន​ទាំងបី ទៅ​សាក​ថ្ម​បេះដូង​នៅលើ​អូប័រ​យ៉ាង​ផ្អែមល្ហែម។

ក្រោយ​អ្នក​ទាំងពីរ​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ក្រាប​ផ្ទឹម​តាម​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៦ រហូតមកដល់​ឆ្នាំ ២០២១ នេះ ចំណងស្នេហា​របស់​តារា​ទាំងពីរ​ដួង​នេះ​បាន​បន្សល់ទុក​នូវ​ចំណងដៃកូនៗចំនួន ៣នាក់ ដែល​ពេលនេះកូនៗរបស់​អ្នក​ទាំងពីរម្នាក់ៗ កាន់តែ​ចម្រើន​វ័យធំៗ ហើយ​មានមុខមាត់​ស្រស់ស្អាត និង​គួរ​ស្រលាញ់។

តារា​ទាំងពីរ​ដួង​បាន​រក្សា​ចំណងអាពាហ៍ពិពាហ៍​បានយូរ​អង្វែង​ជាច្រើន​ឆ្នាំ ព្រោះតែ​តារាចម្រៀង​ប្រុស​ស្រី​ទាំងពីរ​ដួង​នេះ តែងតែ​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ច្រើន​ក្នុង​ការមើលថែកូនៗទាំង៣ និង​រឹតចំណង​ស្នេហ៍ ជាជាង​សកម្មភាព​ក្នុង​រង្វង់​សិល្បៈ ពិសេស​ក្នុង​សម័យកាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ កាន់តែ​ធ្វើឱ្យ​អ្នក​ទាំងពីរ​មាន​ពេលវេលា​ច្រើន​នៅ​ជាមួយ​គ្រួសារ។

ថ្វីត្បិតតែ​ការងារ​បន្ធូរដៃ​ច្រើន​ពី​សិល្បៈ តែ​ប្រជាប្រិយភាព​របស់​សំណព្វចិត្ត​យុវវ័យ​កាលពី​ជំនាន់​ឆ្នាំ២០០០ ទាំងពីរ​ដួង​នេះ​នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​និង​បេះដូង​អ្នកគាំទ្រ​ជានិច្ច រហូត​មាន​អ្នកគាំទ្រ​ដែល​ស្រលាញ់​និង​តាមដាន​ជីវិត​អ្នក​ទាំងពីរ បាន​ចូលមក​ពោល​សរសើរ​ពី​ជីវិត​គូ​ស្វាមីភរិយា​អ្នក​ទាំងពីរ​ព្រមទាំង​ជូនពរ​ឱ្យ​ក្ដី​ស្រលាញ់​របស់​អាយ​ដល ជួបតែ​សុខ​សុភមង្គល និង​រឹតចំណង​ស្នេហ៍​កាន់តែ​ផ្អែមល្ហែម​រហូតដល់​ចាស់ព្រឹទ្ធចាស់ព្រេង​ថែមទៀត​ផង។

នៅពេលថ្មីៗនេះ ដើម្បី​សម្ញែង​ភាព​ផ្អែមល្ហែម​ល្អូក​ល្អឺ​ន​របស់ខ្លួន​និង​ស្វាមី នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង យក់ ឋិត​រដ្ឋា  តារាចម្រៀង​ស្រី​រូបនេះ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្អួ​ត​ឱ្យ​ហ្វេ​ន​ដែលជា​អ្នក​អ្នកគាំទ្រ​លើស​ជាតិ​ស្ករ​លេង អមដោយ​ការ​រៀបរាប់ថា «ប្តី​ថា​អូន​មើល​កូន​ហត់​ហើយ​យក​អូន​មក​លំហែ សាក​ថ្ម​អោយ/បន្តិច »។

ដើម្បី​បានឃើញ​ពី​ភាព​ផ្អែមល្ហែម​របស់​គូស្នេហ៍​ភក្ដី​មួយគូ​នេះ​កាន់តែច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ៖

Share.